AnAnA Computer
×

Need help? We´re here for you

  Live chat with a representative    Call +855 23 211 543    Email Us

EVENT DETAIL

ក្រុមហ៊ុន អាណាណាកុំព្យូទ័រ បានរៀបចំពិធីជប់លៀងដៃគូអាជីវកម្ម (Gala Dinner) នៅភោជនីយដ្ឋានទន្លេបាសាក់២!

April 19, 2022

ក្រុមហ៊ុន អាណាណាកុំព្យូទ័រ បានរៀបចំពិធីជប់លៀងដៃគូអាជីវកម្ម (Gala Dinner) នៅភោជនីយដ្ឋានទន្លេបាសាក់២!

កាលពីថ្ងៃទី26 ខែមីនា ឆ្នាំ2022នេះ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ ដែលជាតំណាងចែកចាយផលិតផលម៉ាក Dell តាំងពីឆ្នាំ 2006 បានសហការជាមួយក្រុមហ៊ុនDell Technologies បង្កើតកម្មវិធីជប់លៀងជូនដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយយើងសង្កេតឃើញថាមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករដែលមានវត្តមាន នឹងសប្បាយរីករាយជាមូយនឹងការជួបជុំទទួលទានភោជនាអាហារយ៉ាងឆ្ងាញ់ពិសារ រួមទាំងកាដូអនុស្សាវរីយ៏ និងការចាប់រង្វាន់ជាច្រើន​នារាត្រីនោះ។

លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណា​​កុំព្យូទ័រ បានមានប្រសាសន៏ដ៏មានអត្ថន័យថា៖

“ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ បង្កើតកម្មវិធីនេះឡើងគឺដើម្បីជាការថ្លែងអំណរគុណដល់ដៃគូអាជីវកម្មរបស់ខ្លួន ដែលតែងតែជាវផលិតផលម៉ាក Dell យកទៅលក់បន្ត។​ កម្មវិធីជប់លៀងនេះមិនត្រឹមតែជាការថ្លែងអំណរគុណប៉ុណ្ណោះទេ ប៉ុន្តែជាការជួបជុំពិភាក្សាគ្នាមួយដើម្បីធ្វើអោយអាជីវកម្មរីកចម្រើនឡើងទៅមុខបន្ត។ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ នឹងបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីជួយបំពេញនូវតម្រូវការ ក៏ដូចជាដោះស្រាយរាល់បញ្ហាដល់ដៃគូអាជីវកម្មរបស់ខ្លួន។ ហើយក្រុមហ៊ុន​ អាណាណាកុំព្យូទ័រ ស្វាគមន៏ជានិច្ចគ្រប់ហាងអេឡិចត្រូនិចទាំងអស់ ដែលមានបំណងចង់ជាវផលិតផលDell ទៅលក់ចែកចាយបន្ត។​”

ក្រុមហ៊ុនអាណាណាកុំព្យូទ័រ គឺជាក្រុមហ៊ុនចែកចាយនូវផលិតផលបច្ចេកវិទ្យាម៉ាកល្បីៗ និងឈានមុខគេលើបច្ចេកវិទ្យាចុងក្រោយតាំងពីឆ្នាំ 1995 ហើយបានផ្តល់ទំនុកចិត្តជូនដល់អតិថិជនទាំងគុណភាព និង​សេវាកម្ម ដែលជម្រុញឲ្យអតិថិជននៅបន្តគាំទ្ររហូតមកដល់បច្ចុប្បន្ន។​

សម្រាប់អតិថិជនដែលមានបំណងជាវផលិតផលម៉ាកល្បីៗយកទៅចែកចាយបន្តសូមទំនាក់ទំនងមកកាន់៖

អាសយដ្ឋាន៖ អគារលេខ 95 មហាវិថីព្រះនរោត្តម (ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ)។

ទូរស័ព្ទលេខ៖​ 023 211 543 | 012 831 516 | 015 831 516 | 010 234 777​

គេហទំព័រ៖www.ananacomputer.com

ទំព័រហ្វេសបុក៖ www.facebook.com/ananacomputer​ ។

Related Posts