ក្រុមហ៊ុន អាណាណាកុំព្យូទ័រ ជប់លៀងដៃគូអាជីវកម្មនៅសណ្ឋាគារផ្កាយ5 រ៉េស៊ីដង់សុខាភ្នំពេញ!
កាលពីថ្ងៃទី 04 ខែ ឧសភា ឆ្នាំ 2018នេះ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ ដែលជាតំណាងចែកចាយផលិតផលម៉ាក Dell តាំងពីឆ្នាំ 2006 បានសហការជាមួយក្រុមហ៊ុនDell EMC បង្កើតកម្មវិធីជប់លៀងជូនដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតេយ្យភាពលោកស្រី Sadanan Yodpradoo, Country Manager of Dell ROIC SUB-Region។ យើងសង្កេតឃើញថាមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករដែលមានវត្តមាន នឹងសប្បាយរីករាយជាមូយនឹងការជួបជុំទទួលទានភោជនាអាហារយ៉ាងឆ្ងាញ់ពិសារ ក្រុមតន្ត្រីល្បីៗ រួមទាំងកាដូអនុស្សាវរីយ៏ និងការចាប់រង្វាន់ជាច្រើននារាត្រីនោះ។
លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណាកុំព្យូទ័រ បានមានប្រសាសន៏ដ៏មានអត្ថន័យថា៖
“ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ បង្កើតកម្មវិធីនេះឡើងគឺដើម្បីជាការថ្លែងអំណរគុណដល់ដៃគូអាជីវកម្មរបស់ខ្លួន ដែលតែងតែទិញផលិតផលម៉ាក Dell យកទៅលក់បន្ត។ កម្មវិធីជប់លៀងនេះមិនត្រឹមតែជាការថ្លែងអំណរគុណប៉ុណ្ណោះទេ ប៉ុន្តែជាការជួបជុំពិភាក្សាគ្នាមួយដើម្បីធ្វើអោយអាជីវកម្មរីកចំរើនឡើងៗ។ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ នឹងបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីជួយបំពេញនូវតំរូការ ក៏ដូចជាដោះស្រាយរាល់បញ្ហាដល់ដៃគូអាជីវកម្មរបស់ខ្លួន។ ហើយក្រុមហ៊ុន អាណាណាកុំព្យូទ័រ ស្វាគមន៏ជានិច្ចគ្រប់ហាងអេឡិចត្រូនិច ដែលមានបំណងចង់ជាវផលិតផលDell ទៅលក់បន្ត។”
ក្រុមហ៊ុនអាណាណាកុំព្យូទ័រ គឺជាក្រុមហ៊ុនចែកចាយនូវផលិតផលបច្ចេកវិទ្យាម៉ាកល្បីៗ និងឈានមុខគេលើបច្ចេកវិទ្យាចុងក្រោយតាំងពីឆ្នាំ 1995 ហើយបានផ្តល់ទំនុកចិត្តជូនដល់អតិថិជនទាំងគុណភាព និងសេវាកម្ម ដែលជំរុញអោយអតិថិជននៅបន្តគាំទ្ររហូតមកដល់បច្ចុប្បន្ន។ សំរាប់អតិថិជនដែលមានបំណងជាវផលិតផលម៉ាកល្បីៗយកទៅចែកចាយបន្តសូមទំនាក់ទំនងមកកាន់
អាសយដ្ឋាននៅអគារលេខ 95 មហាវិថីព្រះនរោត្តម (ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ)។
ទូរស័ព្ទលេខ 023 211 543, 012 831 516, 015 831 516 រឺ www.ananacomputer.com រឺ www.facebook.com/ananacomputer ។